រឿងខ្លី ប្រភេទអប់រំ
សត្វចចក មានរោមពណ៌រលោងស្អាត ទន់ល្មើយ គួរអោយចង់បាន ។ ឯខ្លារខិន មានរោមពណ៌លឿងបន្ដក់ខ្មៅចម្រុះគ្នា ល្អស្រស់គួរឲ្យចង់គយគន់ ។ ពួកវាតែងរស់នៅតាមព្រះភ្នំដែលស្ងប់ស្ងាត់ ពួននៅតារូងភ្នំជ្រៅៗ មានការប្រុងប្រយ័ត្នជារៀងរហូត ហើយត្រូវលាក់សំងំខ្លួននៅពេលថ្ងៃ មិនហ៊ានចេញទៅណាមកណាឡើយ ។ លុះដល់ពេលយប់ ទើបវាហ៊ានចេញដើររកស៊ី... តែទោះជារកបានឬមិនបាន ត្រូវអត់ឃ្លានយ៉ាងណា ក៏ពួកវាមិនហ៊ានចូលទៅក្បែរភូមិអ្នកស្រុក ដើម្បីស្វែងរកចាប់កណ្ដុរ ឬចាប់ទន្សាយអ្វីដែរ ។ទោះបីជាមានការប្រុងប្រយ័ត្នយ៉ាងនេះហើយក៏ដោយ ក៏ពួកវានៅតែគេចមិនផុតពីការតាមប្រមាញ់របស់ ព្រានព្រៃ ហើយតែងត្រូវរកគ្រោះជាបន្ដបន្ទាប់ដោយសារអន្ទាក់ អន្លង់ចម្រូង សព្វសារពើ ដែលបង្កើតជាចម្ងល់ដល់ពួកសត្វទាំងនោះថា តើខ្លួនប្រព្រឹត្ដអ្វីខុសធ្ងន់ធ្ងរណាស់ទៅឬ បានជាមនុស្សម្នានាំគ្នាតាមផ្ដន្ទា ចងកម្មចងពៀរដល់ខ្លួនយ៉ាងនេះ?
ជារឿងមួយគួរអោយសង្វេកណាស់ ដែលវាមិនបានគិតទៅដល់ថាគ្រោះភ័យឡាយ កើតមកពីរោមដ៏ស្រស់ស្អាត និងដ៏មានតម្លៃរបស់ខ្លួននោះឯង ។
Post A Comment: