Articles by "EDUCATION IN CAMBODIA"
Showing posts with label EDUCATION IN CAMBODIA. Show all posts

រឿងខ្លីប្រភេទអប់រំ

អៀនជឺ ជាមនុស្សមានរាងអាក្រក់ ទាបកន្ដឿ មាឌមាំក្រអាញ ។ ថ្ងៃមួយ អៀនជឺ ត្រូវស្ដេចតែងតាំងជាទូតពេញសិទ្ធិរបស់នគរ ឈី ឲ្យទៅចរចារឿងនយោបាយស្រុកទេសជាមួយនគរឈូ ។


ព្រះរាជានៃនគរឈូ មានព្រះរាជបំណងចង់បំបាក់មុខ អៀងជឺ ។ ព្រះអង្គបានបញ្ជាឲ្យគេចោះប្រឡោះកំផែងទីក្រុងមួយប្រឡោះ ល្មមតែមនុស្សអាចចូលបាន ហើយចាប់អ្នកពិធីការទៅនាំ អៀនជឺ ឲ្យចូលតាមប្រឡោះនោះ ។


អៀនជឺ មិនព្រមឱ នចូលតាមប្រឡោះនោះទេ ។ គាត់ក្រឡេកទៅមើលប្រជាជននគរឈូ លើកគ្នាមកចាំមើលរឿងអស់សំណើចរបស់ទូតនគរឈី ហើយស្រែកឧទានដូចជាភ្ញាក់ផ្អើលថា...


“ អើវ៉ើ!.យើងមកដល់នគរឆ្កែហើយតើ? អញ្ចឹងហើយបានជាឃើញប្រឡោះសម្រាប់ឆ្កែដើរបែបនេះ!!! ”


ឮដូច្នេះ អ្នកស្រុកនគរឈូ ទាំអស់ ហាក់ដូចជាមាននរណាមកទះកំផ្លៀងមួយដៃយ៉ាងអស់ទំហឹង ធ្វើឲ្យអាម៉ាស់ជាខ្លាំង ។ បន្ទាប់ពីបានស្វាងអារម្មណ៍ គេក៏នាំ អៀនជឺ ឲ្យចូលមកតាមច្រកទ្វារធំវិញ ។


គេនាំ អៀនជឺ ចូលមកដល់ក្នុងវាំង ។ ព្រះរាជានគរ ឈូ ទ្រង់ឈរផ្អែកនឹងបង្កាន់ដៃ សម្លឹងមក អៀនជឺ ហើយត្រាស់សួរបែបពេបជ្រាយថា


“ នគរអ្នកឯង មិនមានមនុស្សទេឬអី? ”
“ ហេតុអីក៏មិនមាន! ” អៀនជឺ ឆ្លើយដោយសម្ដីម៉ាត់ៗ យ៉ាងអង់អាច
“ នៅ លិនជឺ មានមនុស្ស ៧ពាន់ ទៅ ៨ពាន់ គ្រួសារ... រីឯផ្ទះសម្បែងនៅជាប់គ្នារដឹក!... នៅតាមថ្នល់មនុស្សគរគោក ប្រជ្រៀតគ្នាដើរសឹងមិនចង់រួច ជាន់ជើងគ្នាដើរសឹងមិនចង់រួច ជាន់ជើងគ្នា... គ្រាន់តែរលាស់អាវម្នាក់មួយ ប្រៀបដូចជាដុំពពកមកបាំងមេឃជិតឈឹង... គ្រាន់តែសម្រក់ញើស ក៏មិនខុសពីភ្លៀងមួយមេធំ តើថាអត់មានមនុស្សម៉េចនឹងកើតទៅ? ”

ព្រះរាជានគរឈូ ទ្រង់បញ្ចេញសំឡេង “ ហ៊ឹស! ” តាមចុងច្រមុះ ហើយត្រាស់សួរបន្ដ...


“ បើអញ្ចឹងម៉េចក៏គេមិនបញ្ជូនមនុស្សឲ្យគ្រាប់បើជាងនេះបន្ដិចមក? ”
អៀនជឺ សើចចំអក ហេស! ហេស! ឆ្លើយតបវិញថា...
“ នគរឈី មានរបៀបមួយក្នុងការបញ្ជូនទូតរបស់ខ្លួនឲ្យទៅចរចាតាមនគរផ្សេងៗ... នគរណាគ្រាន់បើ គេ បញ្ជួនទូតរាងគ្រាន់បន្ដិចទៅ!... ចំណែកទូលបង្គំវិញគឺជាទូតអន់បំផុតនៅក្នុងនគរឈី.. ហេតុដូច្នេះ ទើបបានជាគេបញ្ជួនទូលបង្គំឲ្យមកចរចាជាមួយព្រអង្គហ្នឹង ក្រាបទូល!.”


✍កត់ត្រានៅក្នុង “ អៀនជឺ ឈុនឈីវ ”✍


យុទ្ធសាស្រ្ដចោទឆ្លើយរបស់ អៀនជឺ ហៅថា “ ឡងបញ្រ្ចាស់ ” គេលេងក្បាច់អី គាត់លេងក្បាច់នោះទៅវិញ... ឬហៅម្យ៉ាងទៀតថា ប្រើវិធី “ កាំបិតចិតដងឯង ” នោះឯង ។ ការចោទឆ្លើយប្រកបដោយភាពឈ្លាសវៃបែបនេះ ត្រូវការឲ្យចេះ រកចំណុចខុសរបស់គូប្រកួត យកមកផ្សំជាមួយហេតុផល ហើយពង្រីកសេចក្ដីឲ្យសមស្រប វាយបកទៅវិញយ៉ាងមុតៗ ធ្វើឲ្យគូប្រួតត្រូវឈឺចាប់ ជាងកាលខ្លួនធ្វើដាក់គេទៅទៀត ។ វិធីនេះ គឺជាវិធីដ៏ល្អមួយដែរយើងត្រូវយកមកប្រើសម្រាប់វាយបក នៅពេលភាគីម្ខាងទៀត គេមើលងាយលើយើងយ៉ាងគ្មានហេតុផល ដើម្បីជាការព្រមានទៅលើមនុស្សអួតក្អេងក្អាង ដែលមិនចេះគោរពតម្លៃមនុស្សដូចគ្នានោះឯង។

EDUCATION IN CAMBODIA

1 What is the purpose of education ?

2 How can education prepare you for your future ?

Education is very important in every country, because without it a country cannot develop. This is because countries are made up of people, and education aims to help them develop as capable individuals and responsible members of society.

Every country is different, however, so every country, including our own, has the task of working out an educational system that is suitable for its own purposes. Various approaches can be taken, but here we will approach this task in two ways. Firstly, our pupils need sufficient knowledge about themselves and their environment to satisfy their needs and wishes. Secondly, they need to develop those skills that are necessary for their development. These include such practical tasks as reading, writing, knowing how to obtain and use knowledge, solving problems of various degrees of complexity and working or playing with other people in a spirit of friendly cooperation. Unless our pupils have learned how to carry out these tasks, they won't have developed those skills that are necessary for their own and their country's development in the future.

When pupils become teenagers and students, their interests and needs change and develop. They need to develop all their faculties further by learning to think for themselves, share their ideas with other people, express themselves clearly, and accept ideas that are different from their own. In short, they must develop their capacity as individuals, while at the same time recognising their obligations to society.