រឿងខ្លី ប្រភេទអប់រំ
មានរឿងនិទានមួយតំណាលថា កាលដើមឡើយ មានសត្វដ៏ធំចម្លែកមួយឈ្មោះថា ឥន្រ្ទីយក្ស ដែលជាសត្វដ៏ធំរកអ្វីនឹងប្រៀបពុំបានឡើយ ។ ខ្នងរបស់វាវែងប្រហែលនឹងខ្នងភ្នំ ថៃសាន ។ ពេលត្រដាងស្លាបម្ដងៗប្រៀបដូចជាមានដុំពពកដ៏ធំបិទបាំងផ្ទៃមេឃដូច្នោះដែរ ។ តាមធម្មតាសត្វឥន្ទ្រីយក្សនេះ អាស្រ័យរស់នៅលើភ្នំ ពើយសាន ។ វារង់ចាំទាល់តែដល់ខែប្រាំមួយ មានខ្យល់បក់មកពីទិសខាងជៀង ទើបវាត្រដាងស្លាបរបស់ខ្លួន ពឹងលើកម្លាំងខ្យល់ឲ្យបក់នាំខ្លួនវាឡើងទៅលើកម្ពស់ ៩ម៉ឺនលី ហើយយកស្លាបរបស់ខ្លួនទ្រោបលើពពកឲ្យអណ្ដែតរសាត់ទៅដល់តំបន់ សមុទ្រខាងត្បូង ហើយទើបបន្ទាបខ្លួនចុះ ។មានសត្វក្រូចតូចល្អិតមួយក្បាល លោតចុះលោតឡើងក្បែរគំនរស្មៅ ហើយងើយទៅលើឃើញសត្វឥន្ទ្រី យក្សអណ្ដែតខ្លួនឆ្លងកាត់មក វាក៏សើចចំអក...
“ មើលអាសត្វខ្នងវែងរយីកយាកនេះចុះ! ហើរខ្លួនឯងក៏មិនកើតដែរចង់ទៅណាម្ដងៗទាល់តែមានខ្យល់មានព្យុះទើបទៅរូច!... នេះបានហៅថាធំតែមាឌចង្អៀតតែមុងមែន!... គួរឲ្យចង់សើចណាស់!... ឯខ្លួនយើងវិញ... ទោះជាមុជមិនជ្រៅទៅមិនឆ្ងាយ តែយើងនឹកឃើញចង់លោតក៏លោតបាន... នឹកឃើញចង់ហើរពេលណាក៏បាន... ហក់ចុះហក់ឡើងម៉ាសេរី... ចំណែកឯលោកឥន្ទ្រីជង្រ្គោងឯងនេះ មិនដឹងជាប្រុងហើរទៅក្រហែងណាទេហ្ន???
Post A Comment: